ស្រុកកោះកុង៖ រមណីយដ្ឋានទឹកជ្រោះតាតៃ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។
រមណីយដ្ឋាននេះ ជាតំបន់អេកូទេសចរណ៍មួយ ដែលទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មិនអាចនឹងមើលរំលងនៅពេលមកកំសាន្តក្នុងខេត្តកោះកុង។ ទេសភាពព្រៃប្រឹក្សាដ៏ខៀវស្រងាត់ បានឆក់នូវភាពស្មុគស្មាញ និងរំសាយអារម្មណ៍ជាមួយនឹងខ្យល់អាកាសបរិសុទ្ធលាយឡំនឹងទិដ្ឋភាពនៃទឹកហូរកាត់តាមផ្ទាំងថ្មធំៗ។
យើងអាចធ្វើដំណើរទៅដល់ស្ពានតាតៃ រួចបន្តដំណើរដោយមធ្យោបាយទូកកំសាន្តរបស់ប្រជាពលរដ្ឋតាមដងស្ទឹងតាតៃ សូមមើលផែនទីខាងក្រោម៖